ថ្ងៃពុធ 1 តុលា 2014 - 14:44:19
ស្វែងរក
ជំងឺ​អេដស៍​ជា​អ្វី ?  
 ដោយ​៖  វេជ្ជ. ម៉ាត​ថា​នី​
23 តុលា 12 @ 15:45:02  

ជំងឺ​អេដស៍​ជា​សហ​និមិត្តហេតុ​ថមថយ​សមត្ថភាព​ប្រព័ន្ធ​ការពារ​ខ្លួន ។ ជំងឺ​នេះ​ត្រូវ​បាន​រក​ឃើញ​នៅ​ឆ្នាំ ១៩៨១ តាំងពី​ពេលនោះ​មក​ជំងឺ​នៅតែ​លូតលាស់​ក្នុង​ល្បឿន​គួរ​ឱ្យ​ខ្លាច ហើយ​នៅ​តែ​មិន​ទាន់​មាន​ថ្នាំ​ព្យាបាល​ឱ្យ​ជា​ដាច់​នៅឡើយ ។

ជំងឺ​កើត​ដោយសារ​វីរុស​ជ្រៀត​ចូល​ក្នុង​ឈាម​, បំផ្លាញ​កោសិកា​ឈាម​ក្រហម T (ប្រភេទ​កោសិកា​ឈាម​ក្រហម​រ៉ាប់រង​កិច្ច​ការពារ​រាង​កាយ​ឱ្យ​ចៀស​ផុត​ពី​តម្កាត់​) ។ កោសិកា​ឈាម​ក្រហម​មាំមួន​ទាំង​ឡាយ​នៅ​ពេល​ប៉ះ​នឹង​កោសិកា​ឈាម​ក្រហម​ត្រូវ​ឆ្លង​វីរុស​មួយ​ចំនួន​ច្បាស់​ជា​ត្រូវ​ងាប់ ។ ផលវិបាក​គឺ​មនុស្ស​បាន​ក្លាយ​ជា​អសមត្ថភាព​ចំពោះ​មុខ មិន​ចំពោះ​ថា ការ​រលាក​ឆ្លង​ណា​ឡើយ សូម្បី​បែប​សាមញ្ញ​បំផុត​ក៏​អសមត្ថភាព​ដែរ ។ វីរុស​បង្ក​ជំងឺ​ត្រូវ​បាន​ដាក់​ឈ្មោះ​ថា វីរុស​ហ៊ី​វ (HIV) ។

ក​-​អេដស៍​ឆ្លង​តាម​ច្រក​ផ្លូវ​ណា ?

-​ច្រក​ទី​១ ៖ ឆ្លងតាម​ការ​រួមរ័ក​មាន ៨០​ភាគរយ ។ វីរុស​នេះ​មាន​ច្រើន​បំផុត​ក្នុង​ទឹកកាម​បុរស​បញ្ជូន​ចូល​យោនី​ក្នុង​របស់​ស្រី​, តាម​វច្ចមគ្គ (ទ្វារធំ​)​ឬ​មាត់ ។ ជំងឺ​បង្ហាញ​ឱ្យ​ឃើញ​នៅ​ខាង​ក្រៅ​ដោយ​ស្នាម​របួស​មួយ​ចំនួន​តូច​បំផុត​នៅ​យោនី​ក្នុង ឬ​លិង្គ ។

-​ច្រក​ទី​២ ៖ តាម​ឈាម​ដោយសារ​ប្រើប្រាស់​ម្ជុល​ចាក់​ខ្ជីខ្ជា​មិន​សម្លាប់​មេរោគ​បាន​មធ្យ័ត ។ ដោយ​សារ​ចាក់​គ្រឿង​ញៀន​, ចាក់​ថ្នាំ​ព្យាបាល​ជំងឺ​, បញ្ចូល​ឈាម​វះកាត់​ស្នាម​របួស ។

-​ច្រក​ទី​៣ ៖ ពី​ម្ដាយ​មក​កូន​នៅ ២​ខែ​ចុង​ខួប ពពោះ ឬ​នៅ​ពេល​បង្កើត​កូន ។

ខ​-​កំណត់សម្គាល់ ៖

មិន​ត្រូវ​ភ័យខ្លាច​ឡើយ​នៅ​ពេល ៖ ចាប់ដៃ​អ្នកជំងឺ​, ផឹក​ទឹក​រួម​កែវ ហូប​អាហារ​រួម​ចាន​... ៘​

គ​-​មុខសញ្ញា​កើត​ជំងឺ​អេដស៍ ?

ជំងឺ​អេដស៍​មិន​បែងចែក​ នរណា​ម្នាក់​ឡើយ ជំងឺ​អាច​ឆ្លង​ដល់​មនុស្ស​គ្រប់រូប​, គ្រប់​សមាសភាព​ក្នុង​សង្គម​, អ្នក​ញៀន​អាភៀន​, អ្នក​រួមភេទ​ដូចគ្នា ។

ឃ​-​អ្នក​ផ្ទុក​វីរុស ហ៊ីវ (HIV)​ខុសប្លែក​នឹង​អ្នក​កើត​ជំងឺ​អេដស៍​ដូចម្ដេច ?

អ្នក​ផ្ទុក​វីរុស​ហ៊ីវ​មិន​ប្រាកដ​ថា​បាន​កើត​ជំងឺ​អេដស៍​ទេ ប្រកាស​នេះ​មិន​ទាន់​មាន​នរណា​អាច​បក​ស្រាយ​បាន ។

ង​-​ជំងឺ​វិវឌ្ឍន៍​យ៉ាង​ណា ?

ឆ្លង​ដំបូង ៖ វីរុស ទើបតែ​ចូល​ក្នុង​កោសិកា​បាន មាន​រោគសញ្ញា​មួយ​ចំនួន​បង្ក​ឱ្យ​ក្ដៅ ហេវ​ហត់ ឈឺ​រលាក​តាម​សន្លាក់ គ្រាន់តែ​ក្នុង​រយៈ​កាល​ខ្លី​ក៏​បាត់​អស់ ។

-​ដំណាក់កាល​បង្កប់ (បង្ក​ជំងឺ​) ៖ ប្រហែល​ពី ២​ដល់ ៦​សប្ដាហ៍ គិត​តាំងពី​ពេល​ត្រូវ​បាន​ឆ្លង​ទើប​ពិសោធន៍​ដឹង ។ ជួនកាល​មិន​ឃើញ​អូស​បន្លាយ​ដល់ ៣​ឆ្នាំ ។ ទោះបី​គ្មាន​និមិត្តសញ្ញា​ពិសេស ប៉ុន្តែ​ពេល​នេះ​អ្នក​ផ្ទុក​បាន​ក្លាយ​ជា​សំបុក​ឆ្លង​អេដស៍ ។ អាស្រ័យ​លើ​ទម្ងន់ អាយុ​កាល​មនុស្ស​ម្នាក់ៗ​ជួន​កាល​លើស​ពី ១០​ឆ្នាំ ក្រោយ​នៅ​តែ​មិន​ឃើញ​និមិត្ត​សញ្ញា​ច្បាស់​លាស់ ។

-​ដំណាក់​កាល​ដែល​មេរោគ​មាន​ឱកាស​ឆ្លង​បាន ៖ មនុស្ស​ទាំង​អស់​ញៀន​អាភៀន​, អ្នក​រួម​ភេទ​ដូចគ្នា​, កើត ជំងឺ​ឈាម​មិន​កក និង​អ្នក​ដែល​ធ្លាប់​បាន​បញ្ចូល​ឈាម​កន្លងមក គិត​ទាំង​ស្ត្រី​មាន​ផ្ទៃពោះ ។

ច-ពិនិត្យ​ឈាម​យ៉ាង​ដូចម្ដេច ?

-ជំហាន​ដំបូង​ធ្វើ Test Elisa ។ បើ​អវិជ្ជមាន (Négative)​គឺ​មិនទាន់​ឆ្លង​វីរុស HIV ។

-បើ​សិន​ជា​នៅ​សង្ស័យ​រយៈកាល ២​ខែក្រោយ​ធ្វើ​ឡើង​វិញ ។

-បើសិនជា​វិជ្ជមាន (Positive)​នោះ ត្រូវ​ពិសោធន៍​មើល​ឡើង​វិញ​ទៀត ដោយ test westernnblot ។ បើ​អវិជ្ជមាន​នោះ នៅ​មិនទាន់​ឆ្លង​វីរុស HIV នៅឡើយ​ទេ ។

-រយៈពេល ២​ខែក្រោយ​ធ្វើឡើង​វិញ បើ​សិន​ជា Test ទាំងពីរ​សុទ្ធតែ​វិជ្ជមាន​នោះ គឺ​បាន​កើត​ជំងឺ​ហើយ ។

-បើ​សិន​ជា​ត្រូវ​កើត​អេដស៍​ពិត​ប្រាកដ គឺ​បាន​ដល់​ដំណាក់​កាល​ធ្ងន់ធ្ងរ​របស់​ការ​ផ្ទុក​វីរុស​ហ៊ីវ កើត​ឡើង ។ នោះ គឺ​ពេល​ប្រព័ន្ធ​ការពារ​ខ្លួន​ដួល​រលំ​ទាំង​ស្រុង ហើយ​នាំមក​នូវ​មរណភាព​ក្នុង​រយៈពេល​ខ្លី ។

-នៅ​ពេល​ណា​សង្ស័យ​កើត​ជំងឺ​អេដស៍ ៖ ស្រក​ទម្ងន់​លឿន​, រាករូស​បន្លាយ​យូរ​ជាង​១​ខែ​, គ្រុន​អូស​បន្លាយ យូរ​ជាង ១​ខែ ។

ជំងឺ​អេដស៍​រោគ​ស្វាយ ជះឥទ្ធិពល​យ៉ាង​ដូចម្ដេច ?

វត្តមាន ហ៊ីវ (អេដស៍​) និង​រោគ​ស្វាយ សែន​គ្រោះថ្នាក់​យ៉ាង​ច្រើន​, ពិបាក​ព្យាបាល​ជាង ហើយ​ ជា​ធម្មតា​មាន​លទ្ធភាព​បង្ក​ឡើង​វិបត្តិ​ធ្ងន់​ធ្ងរ​គំរាមកំហែង​ដល់​អាយុជីវិត​អ្នក​ជំងឺ ។

បណ្ដា​វិធានការ​ការពារ ៖

មិន​ទាន់​មាន​ថ្នាំ​ព្យាបាល ម៉្លោះ​ហើយ​យើង​ត្រូវ​ខំប្រឹង​ការពារ ដោយ​វិធី​មួយ​ចំនួន​ដូច​ខាង​ក្រោម ៖

-​គ្រូពេទ្យ​ត្រូវ​កម្ចាត់​មេរោគ​ឱ្យ​អស់ពី​ឧបករណ៍​ពេទ្យ​ទាំង​ឡាយ ។

-​កំណត់​សម្គាល់ ៖ កាំបិត កន្ត្រៃ​កាត់សក់ ធ្វើ​ក្រចក ផ្លែ​កាំបិត កោរ​ពុកមាត់ ម៉ាស្សា​មុខ​... ៘​

-​រួមរ័ក​ជាមួយ​ដៃគូ​ដែល​មិន​ធ្លាប់​ស្គាល់​មួយ​ចំនួន​ត្រូវ​ប្រើ​ស្រោម​អនាម័យ ប្រយ័ត្ន​កុំ​ទុក​ឱ្យ​ស្រោម​អនាម័យ​ហែក​ដាច់ ៕


មេរោគ ហីវ
ព័ត៌មានជាច្រើនទៀត
 
 
smartbeauty-news.com
 
ទស្សនាគេហទំព័រសំខាន់ៗ